SBU

ព្រឹត្តការណ៍នានា

សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលគម្រោងស្រាវជ្រាវ៖ «ពុទ្ធសាសនា សន្តិភាព និងសង្គមកម្ពុជា»

សេចក្តីជូនដំណឹង​ ស្តីពីសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ ផ្នែកក្រោយឧត្តមសិក្សា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សហការជាមួយមូលនិធិអាល្លឺម៉ង់ GIZ

សូមនិមន្ត និងអញ្ជើញព្រះសង្ឃ និស្សិត អ្នកស្រាវជ្រាវ និងសាធារណជនទូទៅ ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលគម្រោងស្រាវជ្រាវ៖ «ពុទ្ធសាសនា សន្តិភាព និងសង្គមកម្ពុជា» 

គម្រោងស្រាវជ្រាវនេះដឹកនាំដោយ តេជគុណបណ្ឌិត សាន ពិសិទ្ធិ, លោកបណ្ឌិត ធុន ធារ៉ា និងលោកគ្រូ កែវ ដួង។ សិក្ខាសាលានេះនឹងបង្ហាញលទ្ធផលស្រាវជ្រាវរបស់សិក្ខាកាមចំនួន ១២ រូប លើប្រធានបទស្រាវជ្រាវចំនួន ១១ ដែលរៀបចំឡើងក្រោមមូលបទសំខាន់ៗចំនួន ៣ ដូចខាងក្រោម៖ 

១. ការកសាងសន្តិភាព និងការលើកកម្ពស់សមភាពយេនឌ័រ៖ បទពិសោធន៍របស់ស្ត្រីអ្នកប្រតិបត្តិពុទ្ធសាសនា សម្របសម្រួលកិច្ចពិភាក្សាដោយ លោកស្រីបណ្ឌិត ហៃកឺ លេសម៉ាន់ (Dr. Heike Löschmann) 

២. សំឡេងនៃសន្តិភាព៖ បទពិសោធន៍ជីវិតរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ សម្របសម្រួលកិច្ចពិភាក្សាដោយ លោកស្រីបណ្ឌិត ឌួង សុខឿន 

៣. ទំនាក់ទំនងរវាងព្រះធម៌ និងសហគមន៍រស់នៅ សម្របសម្រួលកិច្ចពិភាក្សាដោយ សាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី 

សិក្ខាសាលាខាងលេីនឹងប្រព្រឹត្តទៅ៖កាលបរិច្ឆេទ៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៦