នៅពេលបច្ចុប្បន្ននេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសី-ហនុរាជ មានពុទ្ធិកមហាវិទ្យាល័យ ដែលបានកំពុងផ្តល់ការ បណ្តុះ បណ្តាលដល់សមណនិស្សិត-និស្សិត លើ ឯកទេស និង មានពុទ្ធិកមជ្ឈមណ្ឌលគរុកោសល្យមួយដែលមានតួនាទី បណ្តុះបណ្តាលគ្រូពុទ្ធិកសិក្សា។

១- ថ្នាក់បរិញ្ញាបត្រ រយៈពេល៤ឆ្នាំ
ក- ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និងសាសនា មានពីរឯកទេសៈ
១- ទស្សនវិជ្ជាពុទ្ធសាសនា
២- សង្គមវិជ្ជា
ខ-ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្រ្តអប់រំ និងពត៌មានវិទ្យា
មានពីរឯកទេសគឺៈ
១- រដ្ឋបាលអប់រំ
២- គ្រប់គ្រងទូទៅ
គ- ពុទ្ធិកមហាវិទ្យាល័យអក្សរសាស្រ្ត មានពីរឯកទេសគឺៈ
១- អក្សរសាស្រ្តខ្មែរ
២- បរិស្ថានវិទ្យា
ឃ- ពុទ្ធិកមហាវិទ្យាល័យភាសាបាលី-សំស្រ្កឹត និងភាសា បរទេស មានពីរឯកទេសគឺៈ
១- ភាសាបាលី
២- ភាសាអង់គ្លេស

២-ថ្នាក់ក្រោយបរិញ្ញាបត្រ
នៅពេលបច្ចុប្បន្ននេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហ-នុរាជ កំពុងត្រៀមរៀបចំបែបបទ លិខិតបទដ្ឋាន និងកម្មវិធីសិក្សា ដើម្បីបើកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅពេលដ៏ខ្លីខាងមុខ។ នៅថ្ងៃអនាគត ពសស មានគម្រោងបើកថ្នាក់បណ្ឌិត បន្តទៀត នៅពេលមានធនធាន និងលក្ខណៈសម្បត្តិគ្រប់គ្រាន់។

៣- លក្ខខណ្ឌចូលរៀន

ដើម្បីចូលរៀនបាន បេក្ខសមណ-បេក្ខជន ត្រូវមានវិញ្ញា បនបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្រសមមូល និង ត្រូវប្រឡងប្រកួតប្រជែងយកកៅអីចូលរៀន។ បេក្ខសមណ-បេក្ខជន ដែលប្រឡងជាប់ត្រូវសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋានរយៈពេលមួយឆ្នាំ ហើយនៅចុងបញ្ចប់ឆ្នាំ ត្រូវប្រឡងយកវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូដ្ឋាន ។ សមណនិស្សិត-និស្សិត ដែលទទួលបានវិញ្ញា-បនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន មានសិទ្ធិបន្តការសិក្សានៅឆ្នាំ ទី២ ថ្នាក់បរិញ្ញាបត្រ តាមឯកទេសដែលបានជ្រើសរើស។
ចំពោះសមណនិស្សិត-និស្សិត ដែលបានបញ្ចប់ថ្នាក់ឆ្នាំ សិក្សាមូលដ្ឋាននៅសាកលវិទ្យាល័យផេ្សង ហើយមានបំណង ចង់ផ្ទេរមកសិក្សាបន្តនៅ ពសស ពុទ្ធិកសាកលវិទ្យាល័យ និងធ្វើ ការសម្រេចតាមករណីជាក់ស្តែង។ បវេសនកាលនៃឆ្នាំសិក្សានីមួយៗចាប់ផ្តើមនៅ

៤- ពុទ្ធិកមជ្ឈមណ្ឌលគរុកោសល្យ
ក្រៅពីសកម្មភាពបណ្តុះបណ្តាល និងគម្រោងខាងលើ ពសស មានពុទ្ធិកមជ្ឈមណ្ឌលគរុកោសល្យមួយ ដែលមានភារកិច្ចចាត់ចែងរៀបចំបណ្តុះបណ្តាលគ្រូពុទ្ធិកសិក្សា កំរិតបឋម កំរិតមធ្យម កំរិតឧត្តម រៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ២០០៦ មក តាមតម្រូវការ និងចំនួន ដែលរាជរដ្ឋាភិបាលប្រគល់ជូនអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ តាមរយៈក្រសួងធម្មការ និងសាសនា។