នៅក្នុងខែកញ្ញា១៩៧៩ ពុទ្ធសាសនាត្រូវបានរដ្ឋាភិ-បាល និងក្រុមប្រឹក្សាជាតិរណសិរ្សរៀបចំឲ្យមាន ជាផ្លូវការឡើងវិញ។ ប៉ុន្តែពុទ្ធិកសិក្សាមិនទាន់មានលទ្ធភាពធ្វើនីតិសម្បទាឡើងវិញទេ រហូតមកដល់ឆ្នាំសិក្សា១៩៨៩-១៩៩០ ទើបក្រុមប្រឹក្សាជាតិរណសិរ្សក្រោមអធិបតីភាព សម្តេច ជា ស៊ីម កាលនោះជាប្រធាននៃអង្គការនេះបានប្រកាសបើកការសិក្សាបរិយត្តិធម៌ ជាផ្លូវការជាថ្មីនៅវត្តទូលទំពូងរាជធានីភ្នំពេញ។ ក្នុងឆ្នាំ ១៩៩២ ក្រសួងធម្មការត្រូវបានរដ្ឋសភា នៃរដ្ឋកម្ពុជាអនុម័តច្បាប់បង្កើតឡើង ដើម្បីឲ្យទទួលដឹកនាំ និងគ្រប់គ្រងវិស័យសាសនា វិស័យពុទ្ធិកសិក្សា និងស្តារពុទ្ធសាសនបណ្ឌិត្យឡើងវិញ។ ក្នុងឆ្នាំ ១៩៩៣ ពុទ្ធិកមធ្យមសិក្សា បើកទ្វារ ដំណើរការជាថ្មីឡើងវិញនៅភ្នំពេញ។ នៅឆ្នាំ ១៩៩៦ ពុទ្ធិកមធ្យមសិក្សាក៏បានដំណើរការឡើងវិញ មួយកន្លែងទៀត នៅបាត់ដំបង និងក្នុងបណ្តាឆ្នាំជាបន្ត-បន្ទាប់ នៅកំពង់ចាម តាកែវ ព្រៃវែង...។
Buld.jpg
ដោយតម្រូវការចាំបាច់ និងស្ថានភាពជាក់ស្តែង ដែលមានសមណសិស្ស បានបញ្ចប់ពុទ្ធិកមធ្យមសិក្សា ទុតិ-យភូមិហើយនោះ ឯកឧត្តម ហៀន វណ្ណរ័ត្ន រដ្ឋលេខាធិការនៃក្រសួងធម្មការ និងសាសនា បានធ្វើសំណើ ដែលមានលិខិតលេខ ៧៤៣/៩៦ ក.ធ.ស ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៦ ស្តីពីសំណើ សុំបើកពុទ្ធិកមហាវិទ្យាល័យព្រះសីហ-នុរាជ ជំរាបជូនឯកឧត្តមសហរដ្ឋមន្រ្តីនៃទីស្តីការគណៈរដ្ឋមន្រ្តីរួចហើយ រាជរដ្ឋាភិបាល បានសម្រេចជាគោលការណ៍
អនុញ្ញាតឲ្យក្រសួងធម្មការ និងសាសនា រៀបចំបើកពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ នៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ១៩៩៧ តាមគោលការណ៍លេខ ២១ សជណផក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ ១៩៩៧ ចុះហត្ថលេខាដោយ ជ. សហរដ្ឋ-មន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ស៊ុំ មានិត និងឯកឧត្តម នូវ កានុន។
ក-សំណើសុំរបស់មហាវិទ្យាល័យ ចែកជា ៣ កម្រិត ៖
១-ពុទ្ធិកមហាវិទ្យាល័យ បឋមភូមិ (Bacc II)រៀន៣ឆ្នាំ
២-ពុទ្ធិកមហាវិទ្យាល័យ ទុតិយភូមិ (BA)រៀន ៤ ឆ្នាំ
៣-ពុទ្ធិកមហាវិទ្យាល័យ តតិយភូមិ (MA)រៀន ៣ ឆ្នាំ