ការបង្កើតពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ
ក្នុងឆ្នាំ១៨៦៧ ក្រោយពេលដែលអាណានិគមដាក់នឹមត្រួតត្រាប្រទេសកម្ពុជាបាន ៤ឆ្នំា ព្រះបាទនរោត្តម ព្រះអង្គទ្រង់បានកសាងសាលារៀនមួយខ្នង សម្រាប់បុត្រាបុត្រី នៃរាជត្រកូលនិងបុត្រធីតារបស់មន្រ្តីរាជការដទៃទៀត មានសិស្ស ៤០នាក់ ហើយបង្រៀនជាភាសាបារាំង។ នេះ គឺជាសាលារៀនដំបូងបង្អស់នៅកម្ពុជា ដែលមានទីតាំងនៅក្រៅវត្ត មានគ្រូបង្រៀនដែលមិនមែនជាព្រះសង្ឃ និងប្រើភាសាយាន ជាភាសាបារាំង។
ក្នុងឆ្នាំ១៨៧៣ សាលារបស់បារាំងដំបូងក៏បានបើក
ទ្វារនៅភ្នំពេញដែរ ផ្តួចផ្តើមគំនិតដោយនាយទាហានថ្មើរជើង
ម្នាក់ឈ្មោះលោកធរេរយៀរលលស។ ក្នុងឆ្នាំបន្តបន្ទាប់រដ្ឋវាសីបារាំង(៩ធរេនចហរសើដនេតសប) និងអភិបាលខេត្តមួយចំនួន ក៏បានរួមគ្នាកសាងសាលាបឋមសិក្សានៅក្នុងទីក្រុងធំៗ ក្នុងផ្ទៃប្រទេស ដូចជានៅកំពត កំពង់ចាម ក្រចេះ។ល។
ក្នុងឆ្នាំ១៨៩៣ អាជ្ញាធរបារាំងដោយត្រូវការអ្នកចេះដឹង ជួយពង្រឹងអាណានិគមរបស់គេ ក៏បានស្ថាបនាអនុវិទ្យា-ល័យរបស់អាណានិគមមួយឡើង ដែលក្រោយមកបានក្លាយជាវិទ្យាល័យ ព្រះស៊ីសុវត្ថិក្នុងឆ្នាំ១៩៣៥។ សាលាអនុវត្តឧស្សាហកម្មក្រោយមក ប្រែឈ្មោះជាអនុវិទ្យាល័យ បច្ចេកទេសក៏ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩០៣ដែរ។ រហូតមកដល់ពេលនោះ សាលារៀន ទាំងអស់បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋវាសីបារាំង។ លុះដល់ឆ្នាំ ១៩១១ ទើបមាននាយកដ្ឋានក្នុងស្រុកមួយត្រូវបានរៀបចំឡើង ដើម្បីឲ្យជួយគ្រប់គ្រងលើសាលារៀនប្រមាណ ៣០កន្លែង។ ចាប់ពីពេលនោះដែរ ឃុំស្រុកទាំងឡាយត្រូវបានគេជំរុញឲ្យកសាងសាលារៀន ដោយចេញចំណាយប្រាក់កាសខ្លួនឯង។
ស្របតាមទិសនៃនិន្នាការនេះ ពុទ្ធិកសិក្សាក៏ត្រូវបាន
រៀបចំ ឲ្យទៅជាអង្គការចាត់តាំងមុខព្រួញជាផ្លូវការមួយផង
ដែរ។ ក្នុងឆ្នាំ ១៩១៤ “សាលាបាលី” មួយកន្លែងត្រូវបានបង្កើតឡើងនៅភ្នំពេញ ក្រោយមកបានប្តូរឈ្មោះជា “សាលាបាលីជាន់ខ្ពស់”វិញ ក្នុងឆ្នាំ ១៩២២ ហើយដាក់ឲ្យស្ថិតនៅក្រោមយុត្តាធិការ របស់ក្រសួងធម្មការ។ នៅក្នុងឆ្នាំ ១៩៣៣”សាលាបាលីរង”ក៏ត្រូវបានព្រះសង្ឃកសាងឡើង នៅក្នុងវត្តនានាក្នុងទូទាំងប្រទេស ទទួលការគ្រប់គ្រងពីក្រសួងធម្មការតាមផ្លូវច្បាប់ ប៉ុន្តែថវិកាផ្គត់ផ្គង់សម្រាប់ការរៀន និងបង្រៀនជាបន្ទុករបស់វត្ត និងពុទ្ធបរិស័ទជើងវត្ត។
ក្នុងចំណោមព្រះសង្ឃ ដែលមានសញ្ញាបត្រសាលាបាលីជាន់ខ្ពស់ ឬវិញ្ញាបនបត្រសាលាបាលីរងមួយចំនួនបានក្លាយទៅជាអាចារ្យ ឬជាគ្រូពុទ្ធិកសិក្សាបង្រៀននៅសាលាបាលីរង ឬសឹកចាកផ្នួស ហើយចូលទៅបម្រើក្នុងរដ្ឋបាលសាធារណៈ ឬក្នុងក្របខណ្ឌតុលាការ មួយចំនួនទៀតបានធ្វើជាគ្រូបង្រៀនដោយមានភេទជាព្រះសង្ឃខ្លះ ជាគ្រហស្ថខ្លះជួយរ៉ាប់រងការសិក្សានៅតាមសាលាវត្ត ដែលរួមមានសិស្សរាប់ម៉ឺននាក់បានទទួលការសិក្សា។
ចាប់តាំងពីប្រទេសបានទទួលឯករាជ្យពេញលេញក្នុងឆ្នាំ១៩៥៣មក ពុទ្ធិកសិក្សាបានទទួលការកែទម្រង់មួយដ៏សំខាន់ តាមព្រះរាជយោបល់ណែនាំរបស់ព្រះមហាក្សត្រព្រះបាទនរោត្តមសីហនុ ឲ្យចែកពុទ្ធិកសិក្សាដូចជាៈ បឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា។ នៅក្នុងក្របខណ្ឌនៃការកែទម្រង់នេះ៖
ក-ពុទ្ធិកមហាវិទ្យាល័យសីហនុរាជ ត្រូវបានស្ថាបនាឡើង ដែលមានព្រះរាជក្រម លេខ៨៧៩ នស ចុះថ្ងៃទី ០១ ខែកក្កដា ឆ្នាំ១៩៥៤ ឲ្យបង្កើតពុទ្ធិមហាវិទ្យាល័យព្រះសីហ-នុរាជ
-បានទ្រង់ព្រះរាជក្រឹត្យលេខ ២២០ ន.ស ចុះថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៥៤ ស្តីពីការតែងតាំងគណៈរដ្ឋមន្រ្តី បានទ្រង់យោបល់នៃក្រុមប្រឹក្សាជាតិ
-បានទ្រង់យល់សេចក្តីពិភាក្សានៃគណៈរដ្ឋមន្រ្តី និងតាមសំណើរសុំនៃរដ្ឋមន្រ្តីក្រសួងធម្មការ បានត្រាស់បង្គាប់ ជាមាត្រាមាន ៧ មាត្រាដែលមានព្រះហស្ថលេខានរោត្តមសុរាម្រឹត ឧកញ៉ារដ្ឋមន្រ្តី ប៉ែន នុត រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ យែម សំបូរ តាមសំណើក្រាបបង្គំទូលថ្វាយ ឧកញ៉ារដ្ឋមន្រ្តីក្រសួងធម្ម-ការ និងសាសនសិក្សាធិការ ផូ ព្រឿង។
ខ-អធិការដ្ឋានមួយសម្រាប់ត្រួតពិនិត្យ និងណែនាំគ្រឹះស្ថានពុទ្ធិកសិក្សា បានរៀបចំបង្កើតឡើង ដោយព្រះរាជក្រឹត្យលេខ ៦៣៨ នស ចុះថ្ងៃទី ០៨ ខែតុលា ឆ្នាំ ១៩៥៥ ទ្រង់ព្រះរាជានុញ្ញាត ត្រាស់បង្គាប់ឲ្យមានដំណើរការប្រព្រឹត្តទៅ នៃពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ ដែលមាន ៤ ជំពូក ក្នុងជំពូកនីមួយៗ មានផ្នែក និងប្រកាសជាច្រើនទៀត។ បានឡាយព្រះហស្ថលេខាដោយ ព្រះករុណា នរោត្តម សុរាម្រឹត ហត្ថលេខា ដោយនាយករដ្ឋមន្រ្តី ឡេង ង៉ែត តាមសំណើក្រាបបង្គំថ្វាយរបស់រដ្ឋមន្រ្តីក្រសួងធម្មការ
និងសាសនសិក្សាធិការ ៖
គ. សមាសភាពដឹកនាំមានៈ
១-សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត សង្ឃនាយកគណៈមហានិកាយ។
២-សម្តេចព្រះសុធម្មាធិបតី ភុល ទេស សង្ឃនាយកធម្មយុត្តិកនិកាយ។
៣-សម្តេចព្រះពោធិវ័ង្ស ហូត តាត ចាងហ្វាងពុទ្ធិក-វិទ្យាល័យព្រះសុរាម្រឹត និងជាអគ្គាធិការពុទ្ធិកសិក្សា។
ឃ. សាស្រ្តាចារ្យបង្រៀនមាន ៖
១-ព្រះគ្រូមុនីសោភ័ណ សេខ នាង សាស្រ្តាចារ្យ
ភាសាបាលី។
២-ព្រះមហាវិរិយបណ្ឌិតោ ប៉ាង ខាត់ សាស្រ្តាចារ្យខាងសាសនា-សំស្រឹ្តត
៣-លោក ហ្គុកដុង អេលីល្យូត សាស្រ្តាចារ្យភាសាអង់គ្លេស។
៤-លោក ឡា ស្ហែស សាស្រ្តាចារ្យ ភាសាបារាំង។
៥-លោក ខៀវ កុមារសាស្រ្តាចារ្យ វិទ្យាសាស្រ្ត។
៦-លោក ឡឹក វ៉នសាស្រ្តាចារ្យគណិតសាស្រ្ត រូប-វិទ្យា។
៧-លោក ឌួង សារិនសាស្រ្តាចារ្យ ប្រវត្តិសាស្រ្ត និងមានសាស្រ្តាចារ្យជាច្រើនរូប និងសប្បុរសជន ជាអ្នកឧបត្ថម្ភជាច្រើនទៀត ដែលយើងពុំមានឯកសារ និងរូបថតគ្រប់គ្រាន់។
គ-កម្មវិធីសិក្សាទាំងផែ្នកពុទ្ធិកមធ្យមសិក្សា ទាំងពុទ្ធិ-កបឋមសិក្សា ត្រូវបានសើរើរៀបចំជាថ្មីដើម្បីធើ្វឲ្យការសិក្សាដែលអាចឲ្យងាយស្រួលចាប់យកចំណេះដឹង បានស៊ីជម្រៅទូលំទូលាយ។
ឃ-សាលាបាលីជាន់ខ្ពស់ប្តូរឈ្មោះជា គ្រឹះស្ថានពុទ្ធិកមធ្យមសិក្សា ក្រោយមកជាពុទ្ធិកវិទ្យាល័យព្រះសុរា-ម្រឹតក្នុងឆ្នាំ១៩៥៥ ឯសាលាបាលីរងប្តូរជា “សាលាពុទ្ធិក
បឋមសិក្សា” ក្នុងឆ្នាំ១៩៥៧។
ង-ភាសាយានសិក្សាមុខវិជ្ជានានាពីមុន ប្រើភាសាបារាំងត្រូវប្តូរមកប្រើភាសាជាតិវិញទាំងអស់។
គួរកត់សម្គាល់ថា ពុទ្ធិកមហាវិទ្យាល័យព្រះសីហនុ-រាជ គឺជាគ្រឹះស្ថានឧត្តមសិក្សាមុនគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលបានប្រើភាសាជាតិ (ភាសាខ្មែរ) ជាភាសាយានសិក្សា។ បទពិសោធន៍នេះបានផ្តល់លទ្ធផលយ៉ាងប្រសើរ ដោយសមណនិសិ្សតទាំងឡាយចាប់យកចំណេះដឹងនៃមុខវិជ្ជានីមួយៗ បានស៊ីជម្រៅ។ លទ្ធផលនៃការកែទម្រង់នេះបានបង្ហាញឲ្យឃើញនូវវឌ្ឍនភាពមួយយ៉ាងជាក់ស្តែងគឺៈ
១-ចំណេះដឹងខាងវិទ្យាសាស្ត្រ វប្បធម៌ និងអរិយធម៌
អន្តរជាតិ បានជួយពង្រឹងចរឹតវិទ្យាសាស្រ្ត និងអត្ថរស
មនុស្សធម៌ ដែលមាននៅក្នុងលទ្ធិពុទ្ធសាសនាផ្ទាល់។
២-សមណសិស្ស ដែលប្រឡងជាប់សញ្ញាបត្រពុទ្ធិកមធ្យមសិក្សា បើមិនបានប្រឡងចូលរៀន ក្នុងពុទ្ធិកវិទ្យាល័យព្រះសីហនុរាជទេ តម្រូវឲ្យត្រឡប់ទៅវត្តដើមវិញ ជួយបង្រៀនសាលាពុទ្ធិកបឋមសិក្សា មួយឆ្នាំយ៉ាងតិច ទើបអាចទទួលយកសញ្ញាបត្របាន។ ដោយសារចំណេះដឹងជ្រៅជ្រះ រៀនបួនឆ្នាំនៅពុទ្ធិក-វិទ្យាល័យ គ្រូបង្រៀនជាព្រះសង្ឃទាំងនោះ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីបំពេញតួនាទីខាងស្មារតី សីលធម៌ និងខាងសេដ្ឋកិច្ចសង្គមក្នុងមូលដ្ឋានរបស់លោកបានយ៉ាងល្អប្រសើរ។
៣-ពុទ្ធសាសនា ដែលតែងផ្សព្វផ្សាយពីលទ្ធភាព កែប្រែចរឹតមនុស្សតាមរយៈការប្រៀនប្រដៅ ឲ្យមានសេចក្តីព្យាយាម និងចិត្តមេត្តាករុណាចំពោះសព្វសត្វបានជ្រួតជ្រាបចូលជ្រៅទៅ ក្នុងសន្តានចិត្តពុទ្ធបរិស័ទទាំងព្រះសង្ឃ ទាំងគ្រហស្ថ ដែលបានធ្វើពលីកម្មគ្រប់ បែបយ៉ាងក្នុងការលើកស្ទួយវិស័យពុទ្ធិកសិក្សា ដើម្បីទ្រទ្រង់តម្លៃខាងស្មារតី និងបញ្ញាញាណ និងអត្តសញ្ញាណរបស់ខ្មែរ ហើយតាមរយៈនេះសង្គមជាតិបានទទួលនូវសុខសន្តិភាព។
ជាអកុសល ពុទ្ធិកសាកលវិទ្យាល័យត្រូវបានបិទទ្វារទាំងស្រុងនៅឆ្នាំ ១៩៧២ នៅពេលដែលប្រទេសជាតិបានធ្លាក់ទៅក្នុងកលយុគ ភាពវឹកវរ និងសង្រ្គៀមស៊ីវិល បន្ទាប់ពីរដ្ឋប្រ-ហារឆ្នាំ ១៩៧០។
នៅក្នុងរបបខ្មែរក្រហមដ៏ព្រៃផ្សៃ យង់ឃ្នង ព.ស.ស បានទទួលនូវវិនាសកម្មនិងការបំផ្លិចបំផ្លាញខ្ទេចខ្ទី ជាពិសេស ឯកសារ គម្ពីរ សាស្រ្តា សៀវភៅនានា ហើយសាស្រ្តាចារ្យភាគច្រើនបានបាត់បង់ជីវិតដោយការកាប់សម្លាប់។