ពុទ្ធិសាកលវិទ្យាល័យព្រះសីហនុរាជ
លេខ ១២៦/១០ព.ស.ស

បទបញ្ជាផ្ទៃក្នុង
សាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ


យោង - អនុក្រឹត្យលេខៈ ០៥ អនក្រ.បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៦ ស្តីពីការប្រែក្លាយពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជទៅជាពុទ្ធិកសាកលវិទ្យាល័យព្រះសី ហនុរាជ
-បានឃើញលិខិតផ្ទេរភារកិច្ចរបស់សម្តេចព្រះមហាសុមេធាធិបតី និងសម្តេចព្រះវនរត័ ប្រគេនថ្វាយសម្តេចព្រះពោធិវ័ង្ស អំ លីមហេង និងចំណារដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គ-មហាសេនាបតីតេជោ ហ៊ុន សែន នាយក-រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១០។
- ស្មារតីអង្គប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្មវិធីសិក្សា នៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០១០ ស្តីពីការកែលំអបទបញ្ជាផ្ទៃក្នុងសម្រាប់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ។

សម្រេច
ប្រការ១ បទបញ្ជាផ្ទៃក្នុងនេះមានគោលបំណងសម្រាប់គ្រប់គ្រងការសិក្សា របស់សមណនិស្សិត-និស្សិតក្នុង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (ព.ស.ស) ប្រកបដោយគុណភាព និងគុណធម៌ខ្ពស់។
ប្រការ២ សមណនិស្សិត-និស្សិតដែលរៀននៅ (ព.ស.ស)
ត្រូវដាក់ពាក្យសុំចូលរៀនតាមឆ្នាំសិក្សានីមួយៗជាដាច់ខាត។ ក្នុងករណីដាក់ពាក្យយឺតយ៉ាវក្នុងមួយ សប្តាហ៍ ត្រូវពិន័យទ្វេដងលើតម្លៃនៃការដាក់ពាក្យ សុំចូលរៀន បើហូសពីមួយសប្តាហ៍ នឹងមិនអនុញ្ញាត ឲ្យសិក្សាបន្តទៀតឡើយ។
ប្រការ៣ ការសិក្សាត្រូវបានកំណត់ដូចតទៅៈ
ក. ថ្ងៃសិក្សា ៖
  • ថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍
ខ.ម៉ោងសិក្សា ៖
  • ពេលព្រឹកពីម៉ោង ៧.០០ ដល់ម៉ោង ១០.០០
  • ពេលរសៀលពីម៉ោង ១៤.០០ ដល់ម៉ោង ១៧.០០
គ. ថ្ងៃឈប់សម្រាក ៖
  • ថ្ងៃសីល ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ អន្តរជាតិ។
ប្រការ៤ សមណនិស្សិត-និស្សិត ត្រូវនមស្សការព្រះរតន-ត្រ័យមុនពេលចូលរៀន (បទសរភញ្ញ) និងមុនពេល ចេញពីរៀន (សព្វេបុរត្ថិមាយ) ឲ្យបានទៀងទាត់។
ប្រការ៥ ពេលអវត្តមានសាស្រ្តាចារ្យបង្រៀន សមណនិស្សិត
-និស្សិតត្រូវរក្សាភាពស្ងាត់ស្ងៀម ដោយរងចាំពី១៥ ទៅ ២០នាទី។ ប្រធាន ឬអនុប្រធានថ្នាក់ត្រូវទាក់ទង ពត៌មានពីគណៈគ្រប់គ្រង នៃពុទ្ធិកសាកលវិទ្យាល័យ នីមួយៗ ឬដេប៉ាតឺម៉ង់។
ប្រការ៦ ពេលចេញសម្រាកសមណនិស្សិត-និស្សិត ត្រូវ
ប្រកាន់ខ្ជាប់នូវអាកប្បកិរិយាសមរម្យ ថ្លៃថ្នូរជៀសវាង ធ្វើឲ្យរំខានដល់ថ្នាក់រៀនដទៃ។
ប្រការ៧ សមណនិស្សិត-និស្សិតត្រូវចូលរួមយ៉ាងសកម្មក្នុង
កម្មវិធីផ្សេងៗ ដែលគណៈគ្រប់គ្រង ព.ស.ស រៀបចំ។
ប្រការ៨ ការឈប់សម្រាករបស់សមណនិស្សិត-និស្សិតៈ
ក. ការឈប់ឥតច្បាប់ ៖
  • ឈប់៣ដង ត្រូវទទួលការណែនាំ ពីគណៈគ្រប់គ្រងតាមពុទ្ធិកមហាវិទ្យាល័យនីមួយៗ ឬដេប៉ាតឺម៉ង់។
  • ឈប់៥ដង ត្រូវទទួលការប្រមានដោយក្រុមប្រឹក្សាវិន័យឬគណៈគ្រប់គ្រងព.ស.ស
  • ឈប់៣ដងឡើងទៅ ក្នុងឆមាសលើមុខវិជ្ជាណាមួយមិនអនុញ្ញាតឲ្យប្រឡង ហើយត្រូវរៀនសងលើមុខ វិជ្ជានោះឡើងវិញ។
ខ.ការឈប់មានច្បាប់ ៖
  • ឈប់៦ដង ត្រូវទទួលការណែនាំពីគណៈគ្រប់គ្រងតាមពុទ្ធិកមហាវិទ្យាល័យ នីមួយៗ ឬដេប៉ាតឺម៉ង់។
  • ឈប់៦ដងឡើងទៅ ក្នុងមួយឆមាសលើមុខវិជ្ជាណាមួយ មិនអនុញ្ញាតឲ្យប្រឡង ហើត្រូវរៀនសងលើ មុខវិជ្ជានោះឡើងវិញ។
  • ការឈបមួយពេល គិតមួយដង។
គ. រយៈពេលនៃការសុំច្បាប់ ៖
  • ពី១ថ្ងៃ៣ថ្ងៃ ត្រូវមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីព្រឹទ្ធបុរស នៃពុទ្ធិកមហាវិទ្យាល័យនីមួយៗ ឬប្រធានដេប៉ាតឺម៉ង់។
  • ពី៤ថ្ងៃឡើងទៅ ត្រូវមានការអនុញ្ញាតជាលាយលក្ខ-ណ៍អក្សរពីសាកលវិទ្យាធិការ។
ប្រការ៩ ការប្រឡងសង្រ្គោះ (ប្រឡងសង) ៖
សាលាអនុញ្ញាត ឲ្យសមណនិស្សិត-និស្សិតប្រឡងសង្រ្គោះបាន ត្រូវតែគោរពតាមលក្ខខ័ណ្ឌដូចខាងក្រោមៈ
  • មករៀនទៀងទាត់តាមមុខវិជ្ជានីមួយៗ លើកលែងតែ ក្នុងប្រការ ៨។
  • ក្នុង១ឆមាស បើមានមុខវិជ្ជាធ្លាក់លើសពីបីមុខវិជ្ជាឡើងទៅសាលាមិនអនុញ្ញាត ឲ្យប្រឡងសង្រ្គោះឡើយ គឺត្រូវរៀនសងលើមុខវិជ្ជានោះឡើងវិញ។
  • សមណនិស្សិត-និស្សិត ដែលមិនបានបំពេញតាមលក្ខខ័ណ្ឌរបស់ ព.ស.ស សាលានឹងមិនអនុញ្ញាតឲ្យ ការពារសារណាឡើយ។
ប្រការ១០ សណ្តាប់ធ្នាប់ អនាម័យ និងសីលធម៌ ៖
  • ត្រូវជួយថែរក្សាសម្ភារៈ អនាម័យក្នុងបន្ទប់សិក្សា និងបរិវេណសាលាទាំងមូល។
  • មិនត្រូវធ្វើសកម្មភាពទាំងឡាយណា ដែលរំខានដល់ការសិក្សារៀនសូត្រ ឬខូចរបៀបរៀបរយក្នុង សាលា។
  • ពេលគ្រូកំពុងបង្រៀនត្រូវបិទសម្លេងទូរស័ព្ទ និងមិនត្រូវនិយាយទូរស័ព្ទក្នុងបន្ទប់រៀន។
  • ពេលគ្រូកំពុងបង្រៀន សមណនិស្សិត-និស្សិតដែលមានកិច្ចការចេញទៅខាងក្រៅថ្នាក់រៀន ត្រូវសុំការអនុញ្ញាតពីគ្រូជាមុនសិន។
  • ក្នុងករណីមកយឺតពេល ត្រូវសុំការអនុញ្ញាតពីគ្រូបង្រៀនមុននឹងចូលរៀន។
  • មិនត្រូវប្រព្រឹត្តអំពើផ្សេងៗ ដែលនាំឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងកិត្តិយសរបស់សាលា។
  • ត្រូវពាក់អត្តសញ្ញាណសម្គាល់សមណនិស្សិត-និស្សិត មុនចូលបរិវេណ ព.ស.ស។
ប្រការ១១ សមណនិស្សិត-និស្សិតត្រូវស្លៀកដណ្តប់ដូចខាងក្រោម ៖
  • សមណនិស្សិតត្រូវស្លៀកដណ្តប់ជាបរិមណ្ឌល (ឃ្លុំ) តាមពុទ្ធវិន័យ។
  • និស្សិតបុរសត្រូវស្លៀកខោខ្មៅ ឬខៀវពាក់អាវពណ៌-ស ស្រ្តីត្រូវស្លៀកសំពត់ពណ៌ខ្មៅ ឬខៀវវែងក្រោម ជង្គង់ ពាក់អាវពណ៌សដៃវែងឲ្យសមរម្យជានិស្សិត។
ប្រការ១២ សមណនិស្សិត-និស្សិតមិនត្រូវ ៖
  • យកសាលារៀនធ្វើជាវេទិការនយោបាយ។
  • ដឹកនាំ ឬចូលរួមធ្វើបាតុកម្ម កូដកម្ម កុប្បកម្មក្នុងសាលា។
ប្រការ១៣ បទបញ្ជាផ្ទៃក្នុងនេះ អាចកែប្រែបានក្នុងករណីចាំបាច់។
ប្រការ១៤ សមណនិស្សិត-និស្សិតនៃព.ស.ស ត្រូវអនុវត្ត បទបញ្ជាផ្ទៃក្នុងនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។
ប្រការ១៥ រាល់បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីបទបញ្ជាផ្ទៃក្នុងនេះ ត្រូវទុកជានិរាករណ៍។
ប្រការ១៦ បទបញ្ជាផ្ទៃក្នុងនេះ មានប្រសិទ្ធភាពចប់ពីថ្ងៃចុះព្រហស្ថលេខានេះតទៅ។

រាជធានីភ្នំពេញ.ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១០
សាកលវិទ្យាធិការ