នៅឆ្នាំ២០០៦ ក្រោមការដឹកនាំ និងការខិតខំប្រឹងប្រែង យ៉ាងផុលផុសរបស់ឯកឧត្តម មិន ឃិន កាលនៅជារដ្ឋលេខា- ធិការក្រសួងធម្មការ និងសាសនា និងមន្រ្តីសង្ឃមួយចំនួន ដោយមានការចង្អុលបង្ហាញពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពុទ្ធិក- មហាវិទ្យាល័យព្រះសីហនុរាជបានប្រែក្លាយទៅជាពុទ្ធិសាកល វិទ្យាល័យព្រះសីហនុរាជ តាមអនុក្រឹត្យលេខ ០៥ អនក្រ.បក ចុះថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០០៦។ ជាមួយនឹងការប្រែក្លាយ នេះ សម្តេចព្រះមហាសុមេធាធិបតី ទេព វង្ស ត្រូវបានតែង តាំងជាព្រះអធិបតីកិត្តិយស និងសម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា ត្រូវបានតែងតាំងជាសាកលវិទ្យាធិការ នៃ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។ បន្ទាប់មកមានការ តែងតាំងមន្រ្តីមួយចំនួនទៀត ដូចខាងក្រោម ៖
១-ព្រះទេពសត្ថា ឃី សុវណ្ណរតនា ជាសាកលវិទ្យា
ធិការរង
២-លោក ហ៊ីង យ៉ាន ជាសាកលវិទ្យាធិការរង
៣-ព្រះឧត្តមវិជ្ជា យ៉ន សេងយៀត ជាសាកលវិទ្យា-
ធិការរង
៤-ព្រះមហា ទិន រិទ្ធី ជាព្រឹទ្ធបុរសពុទ្ធិកមហាវិទ្យាល័យ
វិទ្យាសាស្រ្តអប់រំនិងព័ត៌មានវិទ្យា
៥-ព្រះមហា សាន្ត សម្ភស្ស ជាព្រឹទ្ធបុរសពុទ្ធិក-
មហាវិទ្យាល័យបាលីនិងភាសាបរទេស
៦-លោក រឿង យ៉ុន ជាព្រឹទ្ធបុរសពុទិ្ធកមហាវិទ្យា-
ល័យទស្សនវិជ្ជានិងសាសនា
៧-លោក ទូច ណារ៉ា ជាព្រឹទ្ធបុរសពុទ្ធិកមហាវិទ្យា-
ល័យអក្សរសាស្រ្ត
នៅខែសីហា ឆ្នាំ២០០៦ សម្តេចព្រះមហាសុមេធា- ធិបតី នន្ទ ង៉ែត ត្រូវបានតែងតាំងជាសាកលវិទ្យាធិការ ពុទ្ធិកវិទ្យាល័យព្រះសីហនុរាជ ជំនួសសម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា តាមព្រះរាជក្រឹត្យលេខ នស.រតត/០៨០៦/៣៦១ ចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០០៦។