ក.សញ្ញាបត្របរិញ្ញាបត្រ


គិតត្រឹមឆ្នាំ២០១១ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានបណ្តុះបណ្តាលសមណ និស្សិត-
និស្សិតអស់រយៈពេល១១ឆ្នាំកន្លងមកហើយ ដែលមានសមណនិស្សិត-និស្សិតចំនួន៦៣១អង្គ/នាក់ បានការពារសារណាបញ្ចប់បរិញ្ញាបត្រ និងបានប្រារព្ធពិធីប្រគល់សញ្ញាបត្រចំនួន៣លើកគឺ៖

- លើកទី១ ពិធីប្រគល់សញ្ញាបត្រដល់សមណនិស្សិត-និស្សិតថ្នាក់បរិញ្ញាបត្រចំនួន៤៥អង្គ/នាក់ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០០៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសាលសន្និសីទចតុមុខ។

- លើកទី២ ពិធីប្រគល់សញ្ញាបត្រដល់សមណនិស្សិត-និស្សិតចំនួន៧១រូប ក្រោមអធិបតី ភាព ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្រ្តី ទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០០៧ នៅសាលសន្និសីទចតុមុខ។

- លើកទី៣ ពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រដល់សមណនិស្សិត-និស្សិត និងគរុ- សមណនិស្សិត-គរុនិស្សិត ចំនួន៦៥៧រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនា- បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១១ នៅសាលសន្និសីទចតុមុខ។

ខ. សញ្ញាបត្របណ្ឌិតកិត្តិយស

ក្នុងឆ្នាំ២០១១ ពុទ្ធិកសាកលវិទ្យាល័យបានរៀបចំពីធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ជូនវរជននិងអ្នកដែលមានគុណូបការៈដល់សាកលវិទ្យាល័យនិងសង្គមជាតិចំនួន៥រូបគឺ៖
- ឯកឧត្ដម ការ៉ាន់ ស៊ីង (Karan Singh) សមាជិកព្រឹទ្ធសភានៃសាធារណរដ្ឋឥណ្ឌា
- លោកសាស្រ្ដាចារ្យបណ្ឌិត K.T.S Sarao ប្រធានដេប៉ាតឺម៉ងត៍ នៃសាកល
វិទ្យាល័យដេលី សាធារណរដ្ឋឥណ្ឌា
- លោក រស់ សាវ៉េន អតីតសាស្ត្រាចារ្យភាសាបាលី នៅព.ស.ស
- លោក ជិត ជន សាស្ត្រាចារ្យភាសាបាលីនៅព.ស.ស
- លោក ប្រាក់ ឃុន សាស្ត្រាចារ្យភាសាបាលី នៅបាត់ដំបង
cetificat-2012-11.jpg
cetificat-2012-8.jpg
cetificat-2012-9.jpg
cetificat-2012-10.jpg
cetificat-20125.JPG
cetificat-20124.JPG
cetificat-20123.JPG
cetificat-20122.JPG
cetificat-2012-1.JPG
cetificat-20128.JPG
cetificat-20126.JPG
cetificat-2012-7.JPG
cetificat-2012-12.JPG