logo.png​​ logo2.png
​​
ត្រា​ និមិតសញ្ញា

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សរសេរជាអក្សរកាត់ថា ព.ស.ស មានត្រា និងនិមិតសញ្ញា ជាគ្រឿងសំគាល់របស់ខ្លួន ដែលមានអត្ថន័យ និងខ្លឹមសារដូចខាងក្រោមៈ

១. ត្រា
១.១ ព្នាសក្រៅ
  • ​រង្វង់ហាមមណ្ឌលក្រៅ ជាតំណាងភាពរឹងមាំ ដែលមានការគាំទ្រពីជាតិ
  • រង្វង់ហាមមណ្ឌលក្នុង ជាតំណាងខ័ណ្ឌសីមាការពារគ្រឹះស្ថានពុទ្ធិកឧត្តមសិក្សា
  • ព្រះរាជាណាចក្រកម្ពុជា ជាឈ្មោះផ្លូវការនៃប្រទេស កម្ពុជា
  • ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ជាឈ្មោះ របស់ពុទ្ធិកសាកលវិទ្យាល័យដែលជាស្ថាប័នបណ្តុះ បណ្តាលធនធានមនុស្ស ដោយយក​ព្រះ​ពុទ្ធ​សាសនា ជាមូលដ្ឋានគ្រឹះ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមបាវចនា សីល សមាធិ បញ្ញា
  • សញ្ញាផ្កាយពីរ ជានិមិត្តរូបតំណាងឲ្យពុទ្ធចក្រ និងអាណាចក្រ។

២. និមិត្តសញ្ញា
២.១ ផ្នែកខាងលើ
  • រង្វង់កងចក្រ ជាតំណាងការវិវត្តរីកចម្រើន និងភាព រឹងមាំ ឥតឈប់ឈរនៃព្រះពុទ្ធសាសនា
  • ដុំកងចក្រ ជាតំណាងសច្ចធម៌
  • កាំកងចក្រទាំង៨ ជាតំណាងអដ្ឋង្គិកមគ្គ
  • កាំរស្មីទាំង៩ ជាតំណាងនព្វលោកុត្តរធម៌ ពន្លឺ​ និងឫទ្ធានុភាពនៃប្រាជ្ញា។

២.២ ផ្នែកកណ្តាល
  • ជើងពាន ជាតំណាងទម្របរិសុទ្ធទ្រទ្រង់ព្រះបរិយត្តិធម៌
  • សៀវភៅ៣ក្បាលនៅលើពាន ជាតំណាងគម្ពីរព្រះ-ត្រៃបិដក។

២.៣ ផ្នែកខាងក្រោម
  • កញ្ចុំផ្កាឈូក១០ ជាតំណាងបារមីធម៌ទាំង១០
  • ផ្កាឈូកលូតឡើងលើ២ ជាតំណាងបព្វជិត និងគ្រហស្ថពុទ្ធសាសនិកទាំងពីរភេទ ដែលកំពុង អភិវឌ្ឍខ្លួនឆ្ពោះទៅរកឧត្តមភាព។