ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (ព.ស.ស.) គឺជាគ្រឹះសា្ថនពុទ្ធិកឧត្តមសិក្សា ដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា​ដែលមានវ័យចំណាស់ មួយនៅក្នុងតំបន់ ​ដែលមាន ទីតាំង ស្ថិតនៅលើដីឡូត៍លេខ៣៩៣ តិរវិថីព្រះស៊ីសុវត្ថិ ទល់ មុខសាលសន្និសីទចតុមុខ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ការបង្កើតឡើងនៃព.ស.ស គឺជាលទ្ធផលនៃការវិវត្ត រីកចម្រើនដ៏វែងឆ្ងាយនៃពុទ្ធិកសិក្សា។ មុនពេលអាណានិគម បារាំងមកលើប្រទេសកម្ពុជា ក្នុងឆ្នាំ១៨៦៣ ការសិក្សា និងការបង្រៀនភាសាបាលី និងលទ្ធិពុទ្ធសាសនា (បរិយត្តិធម៌) បានប្រព្រឹត្តទៅ នៅតែតាមវត្តអារាមធំៗ ដោយ មានអាចារ្យបង្រៀនវេយ្យាករណ៍បាលី ប្រែគម្ពីរធម្មបទដ្ឋកថា គម្ពីរមង្គលទីបនី គម្ពីរវិសុទ្ធិមគ្គ គម្ពីរកង្ខាវិតរណី និងគម្ពីរ សាមន្តបាសាទិកា ជាដើម។

ខ្ញុំព្រះករុណា អាត្មាភាព សង្ឃឹមថាសៀវភៅមគ្គុទ្ទេ-សក៏នេះ នឹងបានជាជំនួយដល់សមណនិស្សិត-និស្សិតនៃ ព.ស.ស និងអ្នកស្រាវជ្រាវពុទ្ធសាសនាទាំងឡាយ ជាមិន ខាន។ ការបោះពុម្ពលើកទីមួយនេះ ពិតជានៅមានកំហុស ឆ្គងដោយអចេតនា ទាំងខ្លឹមសារ និងអក្ខរាវិរុទ្ធពុំខាន ទោះបីជាបានខិតខំចៀសវាង និងត្រួតពិនិត្យច្រើនលើកច្រើនសារ យ៉ាងណាក៏ដោយ។ ការរិះគន់ស្ថាបនាទាំងឡាយ នឹងត្រូវ បានស្វាគមន៍ ដើម្បីជាប្រយោជន៍ដល់ការបោះពុម្ពលើកក្រោយឲ្យកាន់តែមានភាពល្អឡើង។

ខ្ញុំព្រះករុណា អាត្មាភាពសូមថ្លែងអំណរព្រះគុណនិង អំណរគុណ ចំពោះព្រះទេពសត្ថា ឃី សុវណ្ណរតនា សាក លវិទ្យាធិការរង ថ្នាក់ដឹកនាំ និងមន្រ្តីព.ស.សទាំងអស់ ជា ពិសេសមន្រ្តីសង្ឃការិយាល័យស្រាវជ្រាវ និងផ្សព្វផ្សាយ ដែលបានប្រឹងប្រែងធ្វើឲ្យសៀវភៅនេះ
ចេញជារូបរាងឡើង។

ព្រះពុទ្ធសាសនាបង្រៀននូវទ្រឹស្តីសច្ចធម៌ អហិង្សាធម៌ សន្តិភាព សុខុដុមនីយកម្ម ការស្រឡាញ់រាប់អាន និងការ យោគយល់គ្នា។ ក្នុងនាមជាសាកលវិទ្យាល័យពុទ្ធសាសនា ពសស ប្តេជ្ញាលើកស្ទួយ និងផ្សព្វផ្សាយនូវគោល ការណ៍ទាំងនេះឲ្យបានទូលំទូលាយ តាមរយៈការបណ្តុះ បណ្តាលសមណនិស្សិត-និស្សិត ឲ្យក្លាយជាវិញ្ញូជន និង កម្លាំងចលករប្រកប ដោយសមត្ថភាព សីលធម៌ គុណធម៌ ក្នុងការចូលរួមទ្រទ្រង់ព្រះពុទ្ធសាសនា និងអភិវឌ្ឍសង្គម-ជាតិ។

គោលបំណង
ដោយមានឆន្ទៈ និងការប្តេជ្ញាខ្ពស់ ពុទ្ធិកសាកល វិទ្យាល័យព្រះសីហនុរាជមានគោលបំណងចម្បងៗដូចខាង ក្រោម៖
  • បណ្តុះបណ្តាលសមណនិស្សិត-និស្សិត ឲ្យមាន ចំណេះដឹងជ្រៅជ្រះ ទាំងធម្មវិជ្ជា និងលោកវិជ្ជា ដើម្បីក្លាយ ជាបង្អែកដ៏រឹងមាំ ជាគ្រូបង្ហាត់បង្រៀន និងជាអ្នកប្រឹក្សាយោ- បល់ ព្រមទាំងផ្តល់ដំបូន្មានដល់ប្រជាពលរដ្ឋអំពីមាគ៌ាជីវិត។

  • បណ្តុះបណ្តាលសមណនិស្សិត-និស្សិតឲ្យក្លាយជា អ្នកប្រាជ្ញ បណ្ឌិត ដែលមានជំនាញឯកទេសច្បាស់លាស់ ផ្នែកព្រះពុទ្ធសាសនា ភាសាបាលី ភាសាសំស្រ្កឹត និងមុខវិជ្ជា ពាក់ព័ន្ធ។

  • អប់រំ បណ្តុះបណ្តាលសមណនិស្សិត-និស្សិត ឲ្យ មានសមត្ថភាព ចំណេះដឹងជ្រៅជ្រះ និងជំនាញ ក្នុងការសម្តែងធម៌ទេសនា ពិភាក្សា ពន្យល់ និងបកស្រាយ ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ

  • បណ្តុះបណ្តាលសមណនិស្សិត-និស្សិតឲ្យក្លាយជាផ្នែកមួយនៃធនធានបញ្ញារបស់ជាតិ ដើម្បីរួមចំណែកអភិ- វឌ្ឍសង្គមជាតិ ក្នុងផ្នែកសីលធម៌, បង្កើនគុណភាពជីវិតរស់ នៅរបស់ពុទ្ធសាសនិកតាមរយៈការអប់រំ ការបង្ហាត់បង្រៀន ជាដើម។

  • បណ្តុះបណ្តាលសមណនិស្សិត-និស្សិតឲ្យក្លាយជា បញ្ញាវន្ត មានគុណសម្បត្តិ ប្រកបដោយឧត្តមគតិខ្ពស់ និង ចរិយាល្អ ស័ក្តិសមជាអ្នក បន្តេវនជ្រងទង់ព្រះពុទ្ធសាសនា ឲ្យបានថ្កុំថ្កើងរុងរឿងតទៅ។

  • បណ្តុះបណ្តាលសមណនិស្សិត-និស្សិតឲ្យក្លាយជាអ្នកប្រាជ្ញ បណ្ឌិត មានពុទ្ធិ និងជំនាញខាងព្រះពុទ្ធសាសនា ដើម្បីស្រាវជ្រាវ ចងក្រងជា សៀវ ភៅ ក្បួន ច្បាប់ ដើម្បីផ្សព្វ ផ្សាយព្រះពុទ្ធសាសនាឲ្យបានទូំទាយ ទាំងក្នុង និងក្រៅ ប្រទេស ។

  • បណ្តុះបណ្តាលសមណនិស្សិត-និស្សិតឲ្យមាន ចំណេះដឹងខាងសាសនា វិទ្យាសាស្រ្ត និងព័ត៌មានវិទ្យា ទំនើប ដើម្បីអាចដើរតាមទាន់ល្បឿនវិវត្ត រីកចម្រើន ប្រែ ប្រួល នៅក្នុងសង្គមជាតិ និងក្នុងពិភពលោក។

  • បណ្តុះបណ្តាលសមណនិស្សិត-និស្សិតឲ្យមាន ការអប់រំចិត្ត តាមរយៈការចម្រើនសមាធិ ដើម្បីអាចកាត់ បន្ថយ និងចៀសវាងភាពតានតឹង និងទុក្ខព្រួយផ្សេងៗ ព្រមទាំងជំរុញឲ្យមានការតស៊ូ អំណត់ ព្យាយាម ដើម្បី សម្រេចគោលដៅ។