សេចក្ដីប្រគេន-ជូនដំណឹង
Friday, 10 Feb 2012 20: 21
សេចក្ដីប្រគេន-ជូនដំណឹង

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សូមប្រគេន-ជូនដំណឹងដល់សមណសិស្ស សិស្សទាំងពីរភេទជ្រាបថា ពុទ្ធិកសាកលវិទ្យា
ល័យព្រះសីហនុរាជ (ព.ស.ស) និងសាខាតាមបណ្ដាខេត្ដទាំង៣ (ខេត្ដកំពង់ឆ្នាំង ខេត្ដកំពង់ចាម និងខេត្ដបាត់ដំបង) ត្រូវការប្រឡងជ្រើ
សរើសសមណនិស្សិត-និស្សិតអាហារូបករណ៍១០០% ចំនួនសរុប១,៣៩០រូប សម្រាប់ឆ្នាំសិក្សា ២០១២-២០១៣។

I-លក្ខណៈនៃការជ្រើសរើស
បេក្ខសមណសិស្ស និងបេក្ខជន-បេក្ខនារីទាំងពីរភេទ ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។

II-មុខវិជ្ជាត្រូវប្រឡង
១.ពុទ្ធសាសនា ២.ទស្សនវិជ្ជា
៣.វប្បធម៌ទូទៅ ៤.ភាសាអង់គ្លេស (សម្រាប់ឯកទេសភាសាអង់គ្លេស)
៥.ភាសាបាលី (សម្រាប់ឯកទេសភាសាបាលី-សំស្រ្កឹត)

III-ពុទ្ធិកមហាវិទ្យាល័យ និងឯកទេសដែលត្រូវជ្រើសរើស
១.ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (រាជធានីភ្នំពេញ) ចំនួន ៤៨០អង្គ/នាក់
ក.ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និងសាសនា ១២០ អង្គ/នាក់
.ឯកទេសៈ ទស្សនវិជ្ជា-ពុទ្ធសាសនា ៦០ អង្គ/នាក់
.ឯកទេសៈ សង្គមវិទ្យា ៦០ អង្គ/នាក់
ខ.ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្រ្ដអប់រំ និងព័ត៌មានវិទ្យា ១២០ អង្គ/នាក់
.ឯកទេសៈ រដ្ឋបាលអប់រំ ៦០ អង្គ/នាក់
.ឯកទេសៈ គ្រប់គ្រង ៦០ អង្គ/នាក់
គ.ពុទ្ធិកមហាវិទ្យាល័យអក្សរសាស្រ្ដ ១២០ អង្គ/នាក់
.ឯកទេសៈ អក្សរសាស្រ្ដខែ្មរ ៦០ អង្គ/នាក់
.ឯកទេសៈ បរិស្ថាន ៦០ អង្គ/នាក់
ឃ.ពុទ្ធិកមហាវិទ្យាល័យបាលី-សំស្រ្កឹត និងភាសាបរទេស
.ឯកទេសៈ ភាសាបាលី ៦០ អង្គ/នាក់
.ឯកទេសៈ អក្សរសាស្រ្ដអង់គ្លេស ៦០ អង្គ/នាក់
២.ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (សាខាខេត្ដកំពង់ឆ្នាំង)ចំនួន ២៥០ អង្គ/នាក់
ក.ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និងសាសនា
.ឯកទេសៈ ទស្សនវិជ្ជា-ពុទ្ធសាសនា ៥០ អង្គ/នាក់
ខ.ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្រ្ដអប់រំ
.ឯកទេសៈ រដ្ឋបាលអប់រំ ៥០ អង្គ/នាក់
គ.ពុទ្ធិកមហាវិទ្យាល័យអក្សរសាស្រ្ដ
.ឯកទេសៈ អក្សរសាស្រ្ដខែ្មរ ៥០ អង្គ/នាក់
ឃ.ពុទ្ធិកមហាវិទ្យាល័យបាលី-សំស្រ្កឹត និងភាសាបរទេស ១០០ អង្គ/នាក់
.ឯកទេសៈ ភាសាបាលី ៥០ អង្គ/នាក់
.ឯកទេសៈ អក្សរសាស្រ្ដអង់គ្លេស ៥០ អង្គ/នាក់
៣.ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ(សាខាខេត្ដកំពង់ចាម) ចំនួន ២៥០អង្គ/នាក់
ក.ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និងសាសនា
.ឯកទេសៈ ទស្សនវិជ្ជា-ពុទ្ធសាសនា ៥៥ អង្គ/នាក់
ខ.ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្រ្ដអប់រំ
.ឯកទេសៈ រដ្ឋបាលអប់រំ ៥៥ អង្គ/នាក់
.ឯកទេសៈ គ្រប់គ្រងទូទៅ ៥៥ អង្គ/នាក់
គ.ពុទ្ធិកមហាវិទ្យាល័យអក្សរសាស្រ្ដ
.ឯកទេសៈ អក្សរសាស្រ្ដខែ្មរ ៥៥ អង្គ/នាក់
ឃ.ពុទ្ធិកមហាវិទ្យាល័យបាលី-សំស្រ្កឹត និងភាសាបរទេស ៣០ អង្គ/នាក់
.ឯកទេសៈ ភាសាបាលី ៣០ អង្គ/នាក់
៤.ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (សាខាខេត្ដបាត់ដំបង) ចំនួន៤១០អង្គ/នាក់
ក.ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និងសាសនា
.ឯកទេសៈ ទស្សនវិជ្ជា-ពុទ្ធសាសនា ១០០ អង្គ/នាក់
ខ.ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្រ្ដអប់រំ
.ឯកទេសៈ រដ្ឋបាលអប់រំ ១០០ អង្គ/នាក់
គ.ពុទ្ធិកមហាវិទ្យាល័យអក្សរសាស្រ្ដ
.ឯកទេសៈ អក្សរសាស្រ្ដខែ្មរ ១០០ អង្គ/នាក់
ឃ.ពុទ្ធិកមហាវិទ្យាល័យបាលី-សំស្រ្កឹត និងភាសាបរទេស ១១០ អង្គ/នាក់
.ឯកទេសៈ ភាសាបាលី ៥៥ អង្គ/នាក់
.ឯកទេសៈ អក្សរសាស្រ្ដអង់គ្លេស ៥៥ អង្គ/នាក់

VI-កាលបរិច្ឆេទ នៃការទទួលពាក្យ និងឈប់ទទួលពាក្យ
.ចាប់ទទួលពាក្យប្រឡងចូលនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២ រៀងរាល់ម៉ោងធ្វើការ
.ឈប់ទទួលពាក្យប្រឡងចូល នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១២ វេលាម៉ោង០៥ល្ងាច ជាកំណត់
.សម័យប្រឡងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១២

V-ពុទ្ធិកមហាវិទ្យាល័យ និងឯកទេសដែលត្រូវបំពេញ
.ពាក្យសុំចុះឈ្មោះប្រឡងមានបោះត្រា ចំនួន ០១ ច្បាប់
.ប្រវត្ដិរូបសង្ខេប ចំនួន ០១ ច្បាប់
.សលាកបត្រឯកត្ដជន មានបិតរូបថត (៣X៤) ចំនួន ០១ ច្បាប់
.សញ្ញាបត្រមធ្យមសិក្សា (បញ្ជក់ពីសាលារាជធានី/ខេត្ដ) ចំនួន ០១ ច្បាប់
.រូបថត ថតចំពីមុខ (៣X៤) ចំនួន ០២ ច្បាប់

ចំពោះសំណុំលិខិត និងព័ត៌មានផ្សេងៗ សូមនិមន្ដ និងអញ្ជើញមកទំនាក់ទំនងនៅការិយាល័យឆ្នាំសិក្សាមូលដ្ឋាន នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងតាមការិយាល័យឆ្នាំ សិក្សាមូលដ្ឋានរបស់សាខាតាមបណ្ដាខេត្ដនីមួយៗ។

រាជធានីភ្នំពេញ,ថ្ងៃទី...........ខែ..............ឆ្នាំ២០១២
ព្រះសាកលវិទ្យាធិការ