ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (ព.ស.ស.)
Monday, 23 Jan 2012 19: 37
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (ព.ស.ស.) គឺជាគ្រឹះសា្ថនពុទ្ធិកឧត្តមសិក្សា ដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា​ដែលមានវ័យចំណាស់ មួយនៅក្នុងតំបន់ ​ដែលមាន ទីតាំង ស្ថិតនៅលើដីឡូត៍លេខ៣៩៣ តិរវិថីព្រះស៊ីសុវត្ថិ ទល់ មុខសាលសន្និសីទចតុមុខ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

Buld.jpg
ការបង្កើតឡើងនៃព.ស.ស គឺជាលទ្ធផលនៃការវិវត្ត រីកចម្រើនដ៏វែងឆ្ងាយនៃពុទ្ធិកសិក្សា។ មុនពេលអាណានិគម បារាំងមកលើប្រទេសកម្ពុជា ក្នុងឆ្នាំ១៨៦៣ ការសិក្សា និងការបង្រៀនភាសាបាលី និងលទ្ធិពុទ្ធសាសនា (បរិយត្តិធម៌) បានប្រព្រឹត្តទៅ នៅតែតាមវត្តអារាមធំៗ ដោយ មានអាចារ្យបង្រៀនវេយ្យាករណ៍បាលី ប្រែគម្ពីរធម្មបទដ្ឋកថា គម្ពីរមង្គលទីបនី គម្ពីរវិសុទ្ធិមគ្គ គម្ពីរកង្ខាវិតរណី និងគម្ពីរ សាមន្តបាសាទិកា ជាដើម។

ខ្ញុំព្រះករុណា អាត្មាភាព សង្ឃឹមថាសៀវភៅមគ្គុទ្ទេ-សក៏នេះ នឹងបានជាជំនួយដល់សមណនិស្សិត-និស្សិតនៃ ព.ស.ស និងអ្នកស្រាវជ្រាវពុទ្ធសាសនាទាំងឡាយ ជាមិន ខាន។ ការបោះពុម្ពលើកទីមួយនេះ ពិតជានៅមានកំហុស ឆ្គងដោយអចេតនា ទាំងខ្លឹមសារ និងអក្ខរាវិរុទ្ធពុំខាន ទោះបីជាបានខិតខំចៀសវាង និងត្រួតពិនិត្យច្រើនលើកច្រើនសារ យ៉ាងណាក៏ដោយ។ ការរិះគន់ស្ថាបនាទាំងឡាយ នឹងត្រូវ បានស្វាគមន៍ ដើម្បីជាប្រយោជន៍ដល់ការបោះពុម្ពលើកក្រោយឲ្យកាន់តែមានភាពល្អឡើង។

ខ្ញុំព្រះករុណា អាត្មាភាពសូមថ្លែងអំណរព្រះគុណនិង អំណរគុណ ចំពោះព្រះទេពសត្ថា ឃី សុវណ្ណរតនា សាក លវិទ្យាធិការរង ថ្នាក់ដឹកនាំ និងមន្រ្តីព.ស.សទាំងអស់ ជា ពិសេសមន្រ្តីសង្ឃការិយាល័យស្រាវជ្រាវ និងផ្សព្វផ្សាយ ដែលបានប្រឹងប្រែងធ្វើឲ្យ
សៀវភៅនេះចេញជារូបរាងឡើង។